នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន អមដោយលោក សុខ អូរ័រ អនុប្រធាននាយកដ្ឋាន លោក សរ កុសល ប្រធានការិយាល័យ លោកស្រី សែម សុម៉ាដាលីន អនុប្រធានការិយាល័យនៃនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន លោក ងួន ហួង អនុប្រធានការិយាល័យផែនការនិងថវិកា និងលោកស្រី វីរៈ មុន្នីវតី ជំនួយការ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការវាយតម្លៃផលប៉ះពាល់បទដ្ឋានគតិយុត្ត(RIA)នៅកម្ពុជាជាមួយ លោក Arfan Qureshi និងលោកស្រី Eleanor Mak តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិភាក្សាវិសាលភាពជំនួយបច្ចេកទេសក្រោមអនុកម្មវិធីទី២ នៃកម្មវិធីពាណិជ្ជកម្មនិងភាពប្រកួតប្រជែង (T&C SP2)និងបច្ចុប្បន្នវឌ្ឍនភាពលទ្ធផលជាមួយភាគីពាក់ព័ន្ធ ៕
ជាលទ្ធផល កិច្ចប្រជុំនេះបានបង្ហាញ ពិភាក្សា និងផ្តល់មតិយោលបល់ដូចខាងក្រោម៖
១-លោកស្រី Eleanor Mak បាទបង្ហាញការវាយតម្លៃផលប៉ះពាល់បទដ្ឋានគតិយុត្តនៅកម្ពុជាដោយផ្តោតលើ គោលបំណង គោលដៅ ឱកាស លក្ខខណ្ឌតម្រូវ វិធីសាស្រ្ត និងដំណើរRIA នៅកម្ពុជា ភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្ត រចនាសម្ព័ន្ធស្ថាប័ន សមត្ថភាពបច្ចេកទេស ធនធាន ។ល។
២-ឯកឧត្តមទិន ពន្លកបានផ្តល់ធាតុចូលនិងមតិយោបល់សំខាន់ៗដល់ក្រុមការងារADB រួមមាន៖
– វិភាគជម្រើសការប្រើប្រាស់រចនាសម្ព័ន្ធស្ថាប័នរបស់រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធដែលមានស្រាប់។
– បន្សីការគាំទ្របច្ចេកទេសជាមួយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ និងយុទ្ធសាស្ត្រតាមវិស័យ ជាអាទិ៍យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ៕