នៅថ្ងៃទី ២០ មិថុនា ឆ្នាំ ២០២៤ លោក ជា យុទ្ធា អនុប្រធានការិយាល័យបានដឹកនាំមន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិជួរភ្នំក្រវាញ ចំនួន០៦នាក់ ចុះពិនិត្យមើលទីតាំងសង្ស័យមានការកាប់រានដីព្រៃតាម រយៈផ្កាយរណប ដែលអង្ការ(CI)ផ្ដល់អោយលើចំណុចទី៣៣ និងទី៣៤ ក្នុងនោះក្រុមការងារបានពិនិត្យឃើញថា មានការកាប់រាននិងដាំដំណាំចេក ឈូសឆាយដីព្រៃមានដាំដំណាំពោតដើម្បីយកធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាតដែលមាននិយាមការបិទជិតដូចខាង ក្រោម:(០៣៧១១១៦_១២៩៦៩៣៤)រួចក្រុមការងារបានល្បាតបន្តដល់ចំណុចបឹងស្រែ ត្រង់និយាមការ (០៣៧០៩៩៧_១២៩៧០៦៤)ដែលស្ថិតក្នុងភូមិសាស្ត្រ ភូមិតាំងបំពង់ ឃុំតាសាល ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ បង្រ្កាបបានរណាយន្ដធុនតូចចំនួន០១ គ្រឿងនិងបន្តនិតីវិធីច្បាប់តំបន់ការពារធម្មជាតិ ៕