មន្រ្ដីឧទ្យានុរក្សស្នាក់ការអន្លង់សំណរចំនួន៣នាក់ ប្រើប្រាស់ម៉ូតូចំនួន៣គ្រឿង បានចុះល្បាតនៅចំណុចថ្នល់អូរខ្វាវUTM414627-1442279 ស្ថិតនៅក្នុងភូមិព្រែកអង្គរថ្មី ឃុំអន្លង់សំណរ ស្រុកជីក្រែង ជាលទ្ធផលបានជួបប្រទះករណីលួចដាក់លុបចាប់សត្វលលក១កន្លែង ដែលបង្កឡើងដោយអញ្ញាតជន កម្លាំងល្បាតបានធ្វើការរុះរើនូវហ្នឹងកន្លែងរួមមាន៖ មងចាប់សត្វលលកចំនួន២ខ្សែ ប្រវែងប្រមាណជា៥០ម៉ែត្រ និងបង្គោលលុបចំនួន៤ដើម សកម្មភាពនេះ កើតឡើងនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤ ៕