នៅថ្ងៃទី ២៥ មិថុនា ឆ្នាំ ២០២៤ មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី១ មានចំនួន០៦នាក់ ប្រើប្រាស់ម៉ូតូចំនួន០៦គ្រឿង បានចុះល្បាតដល់ចំណុចភូមិតាហាន UTM0400841-1500768 ស្ថិតនៅក្នុងភូមិតាហាន ឃុំខ្នងភ្នំ ស្រុកស្វាយលើ ដោយបានជួបប្រទះករណីកាប់រុករាន ឆ្ការ ដុតដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ២កន្លែង ទីតាំងទី១ លើទំហំផ្ទៃដីប្រមាណជា ៣០ម៉ែត្រ X ៦០ម៉ែត្រ និងទីតាំងទី២ លើទំហំផ្ទៃដីប្រមាណជា ៤០ម៉ែត្រ X ១០០ម៉ែត្រ ដែលបង្កឡើងដោយអញ្ញាតជន ។ជនសង្ស័យបានបន្សល់ទុកនូវវត្ថុតាង មាន កាំភ្លើងកែច្នៃចំនួន០១ដើម ដែលមន្រ្ដីជំនាញបានកសាងសំណុំរឿង បន្ដស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ដកហូតវត្ថុតាងយកមករក្សាទុកនៅស្នាក់ការខ្នងភ្នំ និងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយចំនួន០៥សន្លឹក និងសរសេរពាក្យ “កុំ” តាមដើមឈើចំនួន១៥ពាក្យ ៕