នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤ លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានកំពង់ស្ពឺ ដឹកនាំក្រុមការងារសហការជាមួយក្រុមការងាររដ្ឋបាលក្រុងច្បារមន ដឹកនាំដោយលោក ភោគ សុផល នាយករងរដ្ឋបាលក្រុង បានចុះពិនិត្យ និងដោះស្រាយផលប៉ះពាល់លើករណីរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន ហ្គីវវិន ខ្លូស៊ីង ហ្គាម៉ិន មានទីតាំងស្ថិតនៅភូមិត្រពាំងព្រះសង្កាត់កណ្តោលដុំ ក្រុងច្បារមនខេត្តកំពង់ស្ពឺបាន ប្រើប្រាស់អុសស្រស់មកដុតក្នុងឡចំហាយជាប្រចាំបណ្តាលឲ្យមានផ្សែងខ្មៅខ្លាំង សាយភាយក្លិនឈ្ងៀមប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើម សុខភាពប្រជាពលរដ្ឋក្បែរខាងលោកគ្រូ អ្នកគ្រូសិស្សានុសិស្សដែលកំពុងសិក្សានៅក្នុងសាលាអនុវិទ្យាល័យនិងបឋម សិក្សាកណ្តោលដុំពិសេសគុណភាពបរិស្ថាននិងសង្គម ៕