មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃសំបូរ សហការជាមួយកងរាជអាវុធហត្ថស្រុកអូរគ្រៀងសែនជ័យ បានចុះល្បាតចំណុច អូរអំពុក UTM 615377 – 1459891 ភូមិសាស្ត្រឃុំអូរ កណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានប្រទេះករណីលួចដាំកូនកៅស៊ូ ពេលក្រុមការងារចុះទៅដល់ជនសង្ស័យបានរត់គេចខ្លួនអស់បន្សល់ទុកវត្ថុតាងមួយចំនួន ដូចជា÷
១-ម៉ាស៊ីនខួងដី ចំនួន ២គ្រឿង
២-ធុងបាញ់ថ្នាំ ចំនួន ១គ្រឿង និង
៣-បានដក និងដុតកូនកៅស៊ូចោល ចំនួន ៣៩០ដើម។
វត្ថុតាងនៃបទល្មើសបានយកមករក្សាទុកនៅស្នាក់ការ និងបានធ្វើការវាស់វែងដីដាំដុះនោះ ប្រហែល ២ហិកតា សម្រាប់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនាពេលបន្ទាប់ ៕