ផាន់ណា ហាង អាយុ ១៩ ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិអន្ទង់ក្រាញ់ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានមន្ត្រីការិយាល័យដែនជម្រកសត្វព្រៃ បានឃាត់ខ្លួន និងបញ្ជូនជនសង្ស័យពាក់ព័ន្ធទៅនឹងបទល្មើសធនធានធម្មជាតិសំណុំរឿងលេខ ០៤៨/២៤ ដ.ប.ព ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ដែលមានសំណុំរឿងព្រហ្មទណ្ឌលេខ ៩៣៥ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តសៀមរាប ករណី កាប់កាស់ រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធ ប្រព្រឹត្តនៅចំណុចត្រកួនតែក ស្ថិតនៅភូមិគ្រាំង ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព។
ផាន់ណា ហាង ត្រូវបានចៅក្រមស៊ើបសួរសាលាដំពុងខេត្តសៀមរាប លី សូដាណែត ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ននៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ ពីបទកាប់គាស់ រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃ យកធ្វើកម្មសិទ្ធិ ប្រព្រឹត្តនៅចំណុចត្រកួនទែក ភូមិត្រាំង ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៤ ជាប់ក្នុងបទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ៦២ ចំណុចទី ១ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ បញ្ជាឲ្យនាំខ្លួនជនត្រូវចោទ ផាន់ណា ហាង ទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួនខេត្តសៀមរាប ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ ។
ស្រុកមានច្បាប់ ទង្វើដែលច្បាប់ហាមឃាត់ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាប់រានទន្រ្ទានដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ពីព្រោះទង្វើបំពាននេះ មិនអាចលាក់កំបាំងបានទេ ហើយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៧នៃរដ្ឋសភាកំពុងយកចិត្តទុកដាក់ និងអនុវត្តយ៉ាងតឹងរ៉ឹងនូវវិធានការច្បាប់ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ នេះជាប្រសាសន៍របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ៕