ថ្ងៃទី ៣០ ណខែមិថុនា លោក ខឹម ប៊ុនថង នាយករងឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល បានដឹកនាំមន្រ្តីឧទ្យានុរក្សស្នាក់ការកណ្តាលឧទ្យានុរក្សឫស្សីជ្រុំថ្មបាំងចំនួន ០២រូប ចូលរួមប្រគល់កូនឈើចំនួន ៧០ដើមជូនសាលាវិទ្យាល័យឫស្សីជ្រុំរួមមាន÷
១.កូនកកោះចំនួន ១០ដើម
២.កូនបេងចំនួន ១០ដើម
៣.កូនចន្ទគីរីចំនួន ១០ដើម
៤.កូនច្រេសចំនួន ១០ដើម
៥.កូនក្ងោកចំនួន ១០ដើម
៦.កូនក្រញូងចំនួន ១០ដើម
៧.កូនព្រីយ៉ាថងចំនួន ១០ដើម
បន្ទាប់មក បានចូលរួមដាំកូនឈើនៅក្នងបរិវេនសាលាវិទ្យាល័យឫស្សីជ្រុំ ស្ថិតនៅភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ដោយមានការចូលរួមពីលោក មេឃុំឫស្សីជ្រុំ តំណាងអង្គការក្រុមប្រឹក្សាយុវជនកម្ពុជា តំណាងអង្គការអភិរក្សអន្ដរជាតិ(CI) លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចំនួនសរុបប្រមាណ ៨៥នាក់ ស្រី ៤៥នាក់ ៕