មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី២ នៃតំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ចំនួន០៤នាក់ ប្រើប្រាស់ម៉ូតូ០៤គ្រឿង បានសហការជាមួយយោធាយោធភូមិភាគទី៤ ចំនួន០២នាក់ ចុះពិនិត្យទីតាំងដីដែលយោធាបានឃាត់ខ្លួនជនស្ស័យចំនួន០១នាក់ នៅចំណុចខាងលិចសាលារៀនត្រពាំងត្រីឌៀបUTM410964-1541432 ស្ថិតនៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ជាលទ្ធផលបានឃើញមានការកាប់រុករានដីព្រៃដើម្បីធ្វើជាកម្មសិទ្ធិ(កាប់ផ្តួលរំលំឈើ និងបាញ់ថ្នាំសម្លាប់ស្មៅ) បោះបង្គោលហ៊ុមព័ទ្ធដើម្បីយកដីធ្វើជាកម្មសិទ្ធិដាក់ផ្លាកសញ្ញាសំគាល់(សាងសង់រោង) លើទំហំផ្ទៃដីប្រមាណជា ៣ហិកតា ។
ក្រុមការងារក៏បានបិទខិត្តប័ណ្ណអប់រំផ្សព្វផ្សាយនៅតាមដើមឈើចំនួន១៥សន្លឹក នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៤ ៕