ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ លោក អ៊ី វិចអុល អនុប្រធានការិយាល័យ និងជាប្រធានក្រុមការងារទីបញ្ជាការស្រាលប្រចាំការនៅតំបន់ទន្លេជ្រៃ ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ដឹកនាំក្រុមការងារចុះល្បាតដល់តំបន់ក្បាលទន្សាយ ចំណុចUTM 481154 -1462438 ក្នុងសហគមន៍តំបន់ការពារធម្មជាតិអូរបញ្ញា បានប្រទះឃើញចំការដាំស្វាយចន្ទីមួយកន្លែង (អាយុ១ឆ្នាំ) កម្លាំងទីបញ្ជាការស្រាលបំផ្លាញចោលនៅនឹងកន្លែង ចំនួន៤៤៣ដើម លើផ្ទៃដី២ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ៕