សេចក្តីថ្លែងការណ៍ របស់សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ស្ដីពីការអនុវត្តច្បាប់លើករណីអំពើក្បត់ជាតិ
ភ្នំពេញ សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ដែលជាបណ្ដុំសមាគមសារព័ត៌មាន១៤នៅកម្ពុជា បានតាមដានដោយយកចិត្តទុកដាក់ចំពោះដំណើរការក្តីលើ “ សំណុំរឿងសន្និដ្ឋិភាពជាមួយបរទេសរបស់ លោក កឹម សុខា” ព្រមទាំងបានពិនិត្យលើការផ្សាយព័ត៌មាននានា និងបានស្ដាប់សាធារណមតិជុំវិញករណីនេះ។ សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ក្នុងនាមជាប្រជាជនកម្ពុជាដែលជាម្ចាស់ប្រទេស បានយល់ច្បាស់ពី សច្ចភាពនៃដំណើរប្រវត្តិសាស្ត្រកម្ពុជា និងបានយល់ច្បាស់ពីផលវិបាកនានាដែលបង្កឡើងដោយសារតែ មនោគមន៍វិជ្ជាបរទេស និងនយោបាយជ្រុលនិយម ដែលនាំឱ្យប្រទេសជាតិជួបវិនាសកម្ម ហិនហោច...