ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៤ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប មន្រ្ដីឧទ្យានុរក្សស្នាក់ការចុងឃ្នៀសចំនួន ៥នាក់ ប្រើប្រាស់កាណូតស្មាច់ចំនួន១គ្រឿង ភ្ជាប់ជាមួយអាវុធCKCចំនួន១ដើម និងគ្រាប់ចំនួន១០គ្រាប់ បានចុះល្បាតនៅចំណុចជ្រោយUTM375422-1463168 ស្ថិតនៅក្នុងភូមិទី៧ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ។
ជាលទ្ធផលបានជួបប្រទះករណីលួចដាក់ឧបករណ៍នេសាទដែលផ្ទុយនឹងប្បញ្ញត្តិនៃច្បាប់ដោយប្រើប្រាស់ឧបករណ៍បចំនួន៣គ្រឿង ដែលបង្កឡើងដោយអញ្ញាតជន កម្លាំងល្បាតបានធ្វើការរុះរើឧបករណ៍នេសាទដែលផ្ទុយនឹងបញ្ញត្តិនៃច្បាប់ចោលនូវហ្នឹងកន្លែងកើតហេតុរួមមាន៖ ក្បាលបចំនួន៣គ្រឿង របាំងសាច់អួនប្រវែង៣០០ម៉ែត្រ បង្គោលចម្រឹងចំនួនប្រមាណជា៧៥ដើម និងព្រលែងត្រីចម្រុះចំនួនប្រហែល៥គីឡូក្រាម ៕