ភាពស្អាតស្អំគឺជាទិដ្ឋភាពសំខាន់នៃវឌ្ឍនភាព និងការអភិវឌ្ឍន៍សង្គម។ វាមិនមែនគ្រាន់តែជាកាត់បន្ថយភាពកខ្វក់ និងកាកសំណល់ប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ចូលនូវវិធីសាស្រ្តដ៏ទូលំទូលាយមួយក្នុងការថែរក្សាអនាម័យជុំវិញខ្លួនរបស់យើង ទាំងបុគ្គល និងសមូហភាព។ អនាម័យដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពជីវិត លើកកម្ពស់សុខភាព ការថែរក្សាបរិស្ថាន និងលើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់ពលរដ្ឋ្យ ឲ្យប្រកាន់ខ្ជាប់ផ្នត់គំនិតនៃវប្បធម៌ស្អាតជានិច្ច។
ជ្រុងមួយនៃការសម្អាតសាលារៀន និងវត្តអារាមក្នុងខេត្តស្ទឺងត្រែង ក្នុងចំនួនខេត្តទូទាំងប្រទេស មានភាពទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តយុទ្ធនាការ មិនប្រើថង់ប្លាស្ទិក និង កម្ពុជាស្អាត ខ្មែរធ្វើបាន កំពុងបោះជំហានយ៉ាងស្វាហាប់ ប្រតិបត្តិដោយបេះដូង ដើម្បីសាលរៀនស្អាត គ្រួសារស្អាត វត្តអារាមស្អាត និងសង្គមខ្មែរស្អាតជានិច្ច ។
តាមរបាយការណ៍ព័ត៌មាន ពីមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង គិតមកដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ក្នុងយុទ្ធនាការទាំង២«ថ្ងៃនេះ_ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង«កម្ពុជាស្អាត_ខ្មែរធ្វើបាន» បានឲ្យដឹងពីលទ្ធផល រួមមាន ៖
១-ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ រហូតបច្ចុប្បន្ន
“ថ្ងៃនេះ_ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”
1. សាលាចំនួន : ២១៩សាលា អនុវត្តបាន១០០%
2. លោកគ្រូ អ្នកគ្រូ : ១៨៦៣នាក់ អនុវត្តបាន១០០%
3. សិស្សានុសិស្សចំនួន : ៣៥៨៥៦ នាក់ អនុវត្តបាន១០០%
4. វត្តអារាម: ០វត្ត/ ៩៣ វត្តសរុប
5. ព្រះសង្ឃ: ០ អង្គ/ ៥២៦ អង្គសរុប
6. មន្រ្តីរាជការ ចំនួន : ៨៧៦ នាក់
7. ប្រជាពលរដ្ឋ/និយោជិតចំនួន : ២៦០៨នាក់
8. អ្នកចូលរួមសរុបចំនួន: ៥១១៨៩អង្គ/នាក់
9. ចំនួនកើនសរុប : អង្គ/នាក់
២-ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ រហូតបច្ចុប្បន្ន
“កម្ពុជាស្អាត_ខ្មែរធ្វើបាន”
1. សាលាចំនួន : ៧៤ សាលា អនុវត្តបាន: ៣៣%
2. លោកគ្រូអ្នកគ្រូ :៦៣៨នាក់
3. សិស្សានុសិស្សចំនួន :១២៧០៥នាក់ អនុវត្តបាន:៣៥%
4. វត្តអារាម: ១ វត្ត/ ៩៣វត្តសរុប
5. ព្រះសង្ឃ: ១៨ អង្គ/ ៥២៦អង្គសរុប
6. មន្រ្តីរាជការ ចំនួន : ៧៨ នាក់
7. ប្រជាពលរដ្ឋ/និយោជិតចំនួន : ៣៣០នាក់
8. អ្នកចូលរួមសរុបចំនួន: ១៣៧៦៩ អង្គ/នាក់
-៣ /៣៤ឃុំ/សង្កាត់ (ចំនួនសរុបក្នុងខេត្ត), កើនបាន ០ ឃុំ/សង្កាត់
-៣ /៦ក្រុង/ស្រុក/ខណ្ឌ (ចំនួនសរុបក្នុងខេត្ត)
នេះជាការឆ្លុះបញ្ចាំងពីទឹកចិត្តស្រឡាញ់បរិស្ថាន អនាម័យស្អាត របស់ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ត្រីរាជការ និងប្រជាពលរដ្ឋមូលដ្ឋាន ដែលបានអនុវត្តតាមយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថាន ដែលផ្តល់អត្ថប្រយោជន៍ចម្បង គឺសុខភាពល្អ ការពារការរីករាលដាលនៃជំងឺ និងការឆ្លងពី បាក់តេរី និងមេរោគ ជាដើម ៕