ថ្ងៃទី ៧ កុម្ភៈ ដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតវាលពីរកម្លាំងមន្រ្តីឧទ្យានុរក្ស បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការគាំទ្រថវិកា និងបច្ចេកទេសពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០២៩៦៧០៧_១២៦៥០១២) បានធ្វើការដកហូតមងសម្រាប់ចាប់សត្វស្លាបបានចំនួន ១៧ដៃ ស្មើប្រវែង ៣៤០ម៉ែត្រ អញ្ញាតជន ស្ថិតនៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ក្នុងតំបន់រ៉ាមសាកោះកាពិ។
ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតវាលពីរ ៕