ពួកជនខិលខូច តែងលួចមកដាក់អន្ទាក់យកសត្វព្រៃក្នុងភូមិសាស្ត្រភូមិគគីរ ឃុំប្ញស្សីស្រុក ស្រុកថ្មពួក ខេត្តកោះកុង នៅពេលកម្លាំងយើងមិននៅពួកវាឆ្លៀតឱកាសធ្វើសកម្មភាពបទល្មើសហាមឃាត់ ។ មិនថាតែការដាក់អន្ទាក់យកសត្វព្រៃប៉ុណ្ណោះទេ ពួកគេថែមកាប់អាររលំដើមឈើ ដែលនៅពេលកម្លាំងចម្រុះរបស់យើងទៅដល់ ពួកវាតែងគេចខ្លួនបាត់ ។
ជាក់ស្តែងនៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៤ កម្លាំងមន្ត្រីឧទ្យានុរក្ស ឧទ្យានជាតិបទុមសាគរ ស្នាក់ការល្បាតព្រែកតាចាន់ បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០៣២៥៤៤៣-១២៩៨១០៣) បានដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃចំនួន ៣០ខ្សែ ដែលជារបស់អញ្ញតជន ស្ថិតនៅភូមិគគីរជ្រុំ ឃុំប្ញស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។ ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការកណ្ដាលឧទ្យានុរក្សប្ញស្សីជ្រុំ ។
រីឯខាងការិយាល័យឧទ្យានជាតិ (ឧទ្យានជាតិបទុមសាគរ ស្នាក់ការល្បាតព្រែកតាចាន់) កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០៣០៤១៧៤-១២៥២៧៣១ ) បានធ្វើការដកហូតរណារយន្តតូចចំនួន ០១គ្រឿង ពណ៌ស្លាទុំ ម៉ាកស្ទីល គ្មានលេខម៉ាស៊ីន ដែលជារបស់អញ្ញតជន ស្ថិតនៅចំនុចវាលធំ ក្នុងឧទ្យានជាតិបទុមសាគរ ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។ ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការព្រែកតាចាន់ ។
ចំណែកការិយាល័យដែនជម្រកសត្វព្រៃ ដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតស្ទឹងព្រាត់ កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០៣៣២៧២៦-១២៥៤១០៦) បានធ្វើការដករណាយន្តធំចំនួន ០១គ្រឿង និងវិទ្យុទាក់ទងចំនួន០៣គ្រឿង ដែលជារបស់អញ្ញតជន ស្ថិតនៅភូមិទឹកល្អក់ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។ ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតស្ទឹងព្រាត់ ៕