ដោយទទួលភារកិច្ច តាមបទបញ្ជារបស់ឯកឧត្តម បណ្ឌិត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤ កម្លាំងមន្ត្រីឧទ្យានុរក្ស នៃឧទ្យានជាតិជួរភ្នំក្រវាញ បានចុះល្បាតរុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០៣៥៣១៧២-១៣០១៨០៨/០៣៥០៩៧០-១៣០០១១១) ក៏បានប្រទះទីតាំងដីកាប់រានចំនួន ២កន្លែង ដែលបង្កឡើងដោយអញ្ញាតជន ស្ថិតនៅភូមិចំណារ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ក្នងឧទ្យានជាតិជួរភ្នំក្រវាញ ។
ក្រុមការងាររៀបចំកសាងសុំណំរឿងបញ្ជូនទៅមន្ទីរបរិស្ថានខេត្ត ដើម្បីដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូលខេត្តកោះកុង ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕