ថ្ងៃទី ១៨ មីនា ២០២៤ កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០២៩៨៥៥០-១២៦៨២២៤) បានធ្វើការដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃចំនួន ២៧ខ្សែ ដែលជារបស់អញ្ញតជន ស្ថិតនៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃតាតៃ។ ចំពោះវត្ថុតាងបានយកមករក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការល្បាតព្រែកពពេល ។
ចំណែកនៅដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតកោះប៉ោ កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០២៨៨៥៧៩-១២៨៥៦៦៣) បានធ្វើការដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃចំនួន ២៣ខ្សែ ដែលជារបស់អញ្ញតជន ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃតាតៃ។ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតកោះប៉ោ។