មុនថ្ងៃចូលឆ្នាំថ្មីមកដល់ គឺពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានសហការជាមួយកម្លាំងកងពលតូចលេខ៩ ចុះជួយរុះរើផ្ទះ និងដឹកជញ្ជូនសម្ភារប្រជាពលរដ្ឋនៅចំណុចអូរវល្លិ៍ប្រាំដំឡឹង ស្ថិតក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ជាលទ្ធផលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ប្រជាពលរដ្ឋរុះរើផ្ទះបានចំនួន២២ខ្នងផ្ទះកងកម្លាំងបានជួយលើកសម្ភារដាក់គោយន្តប្រជាពលរដ្ឋបានចំនួន១៣ គ្រួសារ ស្មើ ១៥គោយន្ត។
ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ប្រជាពលរដ្ឋរុះរើបានចំនួន១៦ខ្នងផ្ទះ កងកម្លាំងរុះរើបានចំនួន១៥ខ្នងផ្ទះ និងជួយលើកសម្ភារះបានចំនួន២២គោយន្ត។
ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ប្រជាពលរដ្ឋរុះរើបានចំនួន០៩ខ្នងផ្ទះ កងកម្លាំងរុះរើបានចំនួន១៧ខ្នងផ្ទះ និងជួយលើកសម្ភារបានចំនួន ២៣គោយន្ត។បញ្ជាក់ខ្នងផ្ទះសរុបរួមទាំងបីភូមិចំនួន២០៣ខ្នង ក្នុងនោះខ្ទមចំនួន០៩ខ្នង ផ្ទះមិនទាន់បានរុះរើចំនួន១៥១ខ្នង។ នៅល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារបានចាប់ខ្លួនជនជាប់ចោទឈ្មោះ អ៊ិន ភុំ តាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការ ៕