នៅថ្ងៃទី ៤ មិថុនា ការិយាល័យគាំពារបរិស្ថាននៃមន្ទីរបរិស្ថានខេត្ដ ដឹកនាំដោយលោក ចាន់ ឈន់ ប្រធានការិយាល័យ បានធ្វើការបែងចែកជា ២ក្រុម ក្នុងការចុះតាមដានត្រួតពិនិត្យ និងជំរុញការអនុវត្ដច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន នៅតាមបណ្ដារោងចក្រនានា ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេងបាវិត សង្កាត់បាវិត ក្រុងបាវិត ខេត្ដស្វាយរៀង បានចំនួន ១៥ទីតាំង រួមមាន÷
-រោងចក្រ Japana Technical Center (Cambodia) ជាប្រភេទរោងចក្រផលិតស្បែកជើង
-រោងចក្រ Honorex International (Cambodia) Co., Ltd ជាប្រភេទរោងចក្រផលិតសម្ភារ:កីឡា
-រោងចក្រ Yong Star Chemical (Cambodia) Co , Ltd ជាប្រភេទរោងចក្រផលិតទឹកថ្នាំបាញ់កង់
-រោងចក្រ A & J (Cambodia) Co., Lt ជាប្រភេទរោងចក្រតម្លើងកង់
-រោងចក្រ Houseseed (Cambodia) Co., Ltd ជាប្រភេទរោងចក្រតម្លើងកង់បង្អួច
-រោងចក្រ Swany (Cambodia) Corporation ជាប្រភេទរោចក្រផលិតស្រោមដៃ
-រោងចក្រ Ten Tech Composite (Cambodia) Co., Ltd ជាប្រភេទរោងចក្រតម្លើងកង់
-រោងចក្រ Gan Yao Xing Lighting Co , Ltd ជាប្រភេទរោងចក្រផលិតអំពូលភ្លើង
-រោងចក្រ Alpha Hanger Cambodia Co., Ltd ជាប្រភេទរោងចក្រផលិតស្មាអាវ
-រោងចក្រ TM Packing Co., Ltd ជាប្រភេទរោងចក្រផលិតសម្ភារ:វេចខ្ចប់
-រោងចក្រ Fopack (Cambodia) Enterprise Corporation ជាប្រភេទរោងចក្រផលិតថង់ប្លាស្ទិក
-រោងចក្រ Da Wang Paper (Cambodia) Co., Ltd ជាប្រភេទរោងចក្រផលិតសម្ភារ:វេចខ្ចប់
-រោងចក្រ O’smech Chemical (Cambodia) Co., Ltd ជាប្រភេទរោងចក្រផលិតធុងទឹករថយន្ដ
-រោងចក្រ Simple Packing Products Co., Ltd ជាប្រភេទរោងចក្រផលិតសម្ភារ:វេចខ្ចប់
-រោងចក្រ Li Hou (Cambodia) Co., Ltd ជាប្រភេទរោងចក្រតម្លើងគ្រឿងសង្ហារឹម។