នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់រងពើកចំនួន ០២រូប នៃដែនជម្រកសត្វព្រៃ ព្រៃឡង់ភូមិសាស្ត្រខេត្តព្រះវិហារ បានសហការជាមួយកម្លាំងយោធា ផ្នែកសឹករងស្រុកជ័យសែន ចំនួន០៤រូប ចុះ អង្កេត តាមដាន ស្រាវជ្រាវ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ។
ជាលទ្ធផលទទួលបាន :
១.ចំណុចភ្នំស្រីទួញ និយាមកា(៥៣៨៥១៤ ១៤៩២១៩១) បានជួបទីតាំងចំការចាស់មានដំណាំស្វាយចន្ទីទំហំប្រហែល ០៣ហិកតា (ទុកចោលប្រហែល ៣ ឆ្នាំហើយ)
២.ចំណុចព្រៃហ្លួងធំ និយាមកា(៥៣៩២៣៤ ១៤៩០៤២៤) ចំការចាស់មានដំណាំស្វាយចន្ទីអាយុកាលប្រហែល០៥ឆ្នាំ និងស្លាកស្នាមរានចាស់ពុំមានសកម្មភាពរុះរើមានទំហំសរុបប្រហែល១៥ហិកតា ។
៣.ចំណុចព្រៃហ្លួងតូច និយាមកា(៥៣៧១៤៦ ១៤៩០៤៨៣)បានជួបទីតាំងចំការចាស់មានដំណាំដំឡូងមីទំហំប្រហែល ០.៥ហិកតាអាយុកាលប្រហែល ០៣ ខែ)
ទីតាំងទាំងបីខាងលើនេះស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ៕