ការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់-បឹងពែរ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ មន្រ្តីប្រចាំស្នាក់ការរងភ្ញាក់រលឹក និងស្នាក់ការរងដំណាក់ហ្លួងចំនួន០៣រូប ដឹកនាំដោយលោក កែវ យូរ៉ា ប្រធានស្នាក់ការរងភ្ញាក់រលឹកបានចុះពិនិត្យទីតាំងសង្ស័យមានការកាប់រានដីព្រៃ ដែលទទួលបានរូបភាពពីប្រព័ន្ធផ្កាយរណប តាមរយៈគម្រោងអង្គការអភិរក្សអន្តរជាតិ(CI) មានចំនួន០២ទីតាំង។
+ទីតាំងទី១ ចំណុចភ្នំកូនឆ្កែ ត្រង់ចំណុចនិយាមកាលេខ (៥៥២០១៨-១៥១៨០៩២) បានពិនិត្យឃើញមានការកាប់រានដីព្រៃថ្មី មានទំហំប្រហែល០១ហិកតា(ដំណាំដំឡូងមី) និង
បានរុះរើខ្ទមចំនួន០១ខ្ទម លើកស្លាកសញ្ញាហាមឃាត់ការកាប់រាន បានចំនួន០១ស្លាក។
+ទីតាំងទី ២ នៅចំណុចជាំត្រាវ ត្រង់និយាមកា ៥៥៥៥៤៦-១៥១៨៥៥៣ បានពិនិត្យឃើញមាការកាប់ពង្រីកបន្ថែមចម្ការចាស់ទំហំប្រហែល ១ហិកតា(ដំណាំដំឡូងមី) បន្តនីតិវិធីស្រាវជ្រាវបន្ត។
បន្តល្បាតដល់ចំណុចទួលត្រាច និយាមកា ៥៥៣៨៦៧-១៥១៨៤១០ បានជួបទីតាំងកាប់រានដីព្រៃថ្មីទំហំ ០,៣ ហិកតា(ដំណាំដំឡូងមី)ចំណាត់ការមន្រ្តីយើង និងបានរុះរើខ្ទមចំនួន០១ខ្ទម (បន្ត អង្កេត តាមដាន ស្រាវជ្រាវ) ។ ទីតាំងខាងលើស្ថិតក្នុងភូមិសាស្ត្រ ភូមិ ឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ៕