ការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ទួលថ្មកែវ ចំនួន០២នាក់ សហការជាមួយកម្លាំងយោធាសឹករងស្រុកត្បែងមានជ័យ ចំនួន០២នាក់ ចុះល្បាតចំណុច កំពង់ជ្រៃ កំពង់សាមី និយាមកាលេខ ៥៩១២៩៨-១៥៣៩៩៧៥ ស្ថិតក្នុងភូមិកំពង់សាមី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ បានឃាត់ចាប់ត្រាក់ទ័រ ចំនួន០១គ្រឿង កំពុងឈុសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិដោយគ្មានលិខិតអនុញ្ញាត(ម្ចាស់រត់គេចខ្លួនចូលព្រៃបាត់) ចំពោះត្រាក់ទ័រនាំយកមករក្សាទុកនៅស្នាក់ការទួលថ្មកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ៕