នៅថ្ងៃទី ២៣ មិថុនា ដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតត្រពាំងរូង កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣២២០៥៤_១២៣៥១៣៨, ០៣២៣៤៨១_១២៣៦៥០៤) បានដកហូតរណាយន្តធំចំនួន ១គ្រឿង លបកន្ទុយកណ្តុរ ១លប ប្រវែង ៣ម៉ែត្រ និងឧបករណ៍ឆក់ត្រីចំនួន ១ គ្រឿង ដែលជារបស់អញ្ញាតជន ស្ថិតនៅក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
ចំពោះវត្តុតាងក្រុមការងារបានយកមករក្សទុកនៅស្នាក់ល្បាតត្រពាំងរូង៕