មន្ត្រីឧទ្យានុរក្ស ស្នាក់ការហាលៀមសែនជ័យ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានចុះល្បាត ឃ្លាំមើល ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងតំបន់ការពារទេសភាពបន្ទាយឆ្មារ នៅចំណុចចង្កេះភ្នំចាន់ក្រហមខាងកើតផ្ទះខៀវនិយាមកា៣០៥៧០១ -១៥៨៣៥០៧ ស្ថិតនៅក្នុងភូមិជប់គគីរកើត ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
ជាលទ្ធផល កម្លាំងល្បាតបានចុចឃ្លុំដី ០១កន្លែងមានទំហំ ប្រហែល ១ ហិកតាដែលជនសង្ស័យបានកាប់រាន ពង្រីកដីចាស់ ក្រុមល្បាតបានចុះចុចឃ្លុំដីដែលមាននិយាមកា ៣០៥៦៩០, ១៥៨៣៦២៣, ៣០៥៥៤៤, ១៥៨៣៦៤២, ៣០៥៥២៩, ១៥៨៣៤៩០, ០៥៧០១, ១៥៨៣៥០៧ ៕