អនុវត្តតាមផែនការដាំដើមត្នោត ដែលជាចក្ខុវិស័យខ្ពស់របស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលជាផ្នែកមួយទទួលនូវអត្ថប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយ បានផលពីដើមត្នោត ហើយបានជំរុញឲ្យគ្រប់មន្ទីរពាក់ព័ន្ធទូទាំងប្រទេស ធ្វើយ៉ាងណាបណ្តុះកូនត្នោតឲ្យបានច្រើនសម្រាប់ដាំ ។
ជាក់ស្តែងនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ សហការិ នៃមន្ទីរបរិស្ថានខេត្តក្រចេះ បានរៀបចំថ្នាលនៅក្នុងបរិវេណមន្ទីរ និងបណ្តុះគ្រាប់ត្នោតបានចំនួន ១៣.៥០០គ្រាប់ ៕