តំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព នៅថ្ងៃទី ២៩ មិថុនា មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី២ បានចុះល្បាតដល់ចំណុចខាងមុខសហគមន៍ភ្នំ១០០ UTM419587-1521306 ស្ថិតនៅភូមិព្រៃល្ងៀង ឃុំកន្ទួត ស្រុកស្វាយលើ ដោយបានជួបប្រទះករណីឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ ដែលបង្កឡើងដោយអញ្ញាតជន ទំហំផ្ទៃដីប្រមាណជា ៤ហិកតា តាមការអង្កេតស្រាវជា្រវបឋមករណីនេះគឺបង្កឡើងដោយក្រុមការងារសហគមន៍ទំនើបស្រូវនាងអំ មន្រ្តីជំនាញបានកសាងសំណុំរឿង និងបន្តស្រាវជ្រាវស្វែងរកជនសង្ស័យ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។
ក្រុមការងារក៏ឆ្លៀតខិត្តបណ្ណ័អប់រំផ្សព្វផ្សាយនៅតាមដើមឈើចំនួន ៩សន្លឹកផងដែរ ៕